​គ្រោះថ្នាក់​ចរាចរ​ដក​កាំភ្លើង​បាញ់​នគរបាល​ចាប់វាយ​ខ្នោះ​

188
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AY-០០០៩​ខឹង​បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ម៉ាក​កូរ៉ូឡា​ន​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AS-៦៤២១​។​បាន​បុក​រថយន្ត​ថៅកែ​ខ្លួន​បណ្ដាលឱ្យ​ខូចខាត​និង​មិន​ព្រម​ឈប់​កន្លែងកើតហេតុ​ក៏​ដេញតាម​ទាន់​ដក​កាំភ្លើង​បាញ់​កង់​រថយន្ត​បង្ក​ផ្ទុះ​កង់កម្លាំង​នគរបាល​ចុះ​ឃាត់​ភ្លាមៗ​។​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃទី​២៩​ខែកុម្ភ​:​ឆ្នាំ​២០២០​ក្នុង​បរិវេណ​កោះ​ពេជ្រ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​បុរស​អ្នកបើកបរ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ឈ្មោះ ឡុង ឡងឌី អាយុ ៣៥​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ​បាន​ដក​កាំភ្លើង​ម៉ា​កឡុក​បាញ់​កង់​រថយន្ត​កូរ៉ូឡា​នគរបាល​ឃាត់ខ្លួន​និង​ប​ញ្ជូ​ល​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយ​ជា​យោធា ។​

​នគរបាល​ផ្នែក​វាស់វែង​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ម៉ាក​កូរ៉ូឡា​បើកបរ​បុរស​ម្នាក់​ស្រវឹង​ជោគ​បើក​ស្រប​ទិស​គ្នា​ជាមួយនិង​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បើកបរ​បុរស​ម្នាក់​បុក​គូថ​រថយន្ត​សឺ​ដេ​ស​បណ្ដាល​ខូចខាត​ផ្នែក​ខាងក្រោយ​។​បុរស​បើកបរ​រថយន្ត​សឺ​ដេ​ស​ដក​កាំភ្លើងខ្លី​បាញ់​បំបែក​កង់​តែ​ភ្លាមៗ​កម្លាំង​នគរបាល​ឃាត់​បុរស​យោធា​ដក​អាវុធ​បាញ់​។​

ចំណែក​រថយន្ត​ទាំង​២​គ្រឿង​វាស់វែង​យក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។​តែ​បុរស​ដក​កា​ភ្លើង​ដោយ​យោធា​ក៏​ប្រគល់ឱ្យ​ខាង​កម្លាំង​កង​រាជ​អាវុធ​ក្រុងភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ផ្ទុះអាវុធ​តាមផ្លូវ​សាធារណ​: ៕S/​