​គ្រោះថ្នាក់​ចរាចរ​ណ៍​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្ដី​របួស​ ប្រពន្ធ​ស្លាប់​

461
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្រ្ដីម្នាក់​ត្រូវជា​ប្រពន្ធ​បាន​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​ឯ​បុរស​ជា​ប្ដី​រងរបួស ​បន្ទាប់ពី​មកលេង​ផ្ទះ​មីង​វិញ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ ថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះជា ស្រី​លីង អាយុ២០​ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូ​វ័​ន្ត សង្កាត់ចោមចៅ​។ រីឯ​ប្តីរបួសស្រាល មានឈ្មោះ វ៉ាន់ លី​ណា អាយុ​២៥​ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជាមួយគ្នា មាន ស្រុកកំណើត​នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ​រថយន្ត​បង្ក​មិនបាន​ឈប់​ទេ ​ដោយ​ព្យាយាម​បើក​រត់គេច​បាន​ប្រហែល​ជិត​១​គីឡូម៉ែត្រ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​រថយន្ត តែ​តៃកុង​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់​៕S/​Ha