​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៤​ខែមីនា​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់​

1231
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៣​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​នៅ​ទូទាំងប្រទេស មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង ចំនួន​១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រាំមួយ​នាក់​, រងរបួស​ធ្ងន់​ប្រាំ​បីនាក់ និង​រងរបួស​ស្រាល​១០​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរ

​របាយការណ៍​បង្ហាញថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៩​គ្រឿង រួមមានៈ ម៉ូតូ ១១​គ្រឿង​, រថយន្ត​តូច ២​គ្រឿង​, រថយន្ត​ធំ ៥​គ្រឿង​, រថយន្ត​កែច្នៃ ១​គ្រឿង និង​ថ្មើរជើង មួយ​នាក់​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​១០​នាក់​។​

​ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ រួមមានៈ ល្មើស​ល្បឿន ៥​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង ១​លើក​, បត់​គ្រោះថ្នាក់ ២​លើក​និង​កត្តា​យាន ២​លើក​។

​ជាមួយគ្នា​នោះដែរ របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​២៤ ខែមីនា​កើតឡើង​ចំនួន ២១៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២៣​នាក់ របួស​សរុប ៣៥៦​នាក់ របួសធ្ងន់ ២១៣​នាក់ របួសស្រាល ១៤៣​នាក់ ៕MN