​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៨​មីនា​មាន​៦​លើក​ស្លាប់​២​នាក់​របួស​១៨​នាក់​

869
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៧​ដល់​ម៉ោង​២​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់​(​ស្រី​) រងរបួស​ធ្ងន់ ១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៨​នាក់​(​ស្រី​១​នាក់​) ។​នេះ​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​គោយន្ត ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ២​នាក់​(​ថ្ងៃ​២​នាក់​) ។​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​២​នាក់​) កត្តា​យាន ១​លើក ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៨​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៣៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣៥​នាក់ របួស​សរុប ៣៩៥​នាក់ របួសធ្ងន់ ២៤១​នាក់ របួសស្រាល ១៥៤​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៨​មីនា​មាន​៦​លើក​ស្លាប់​២​នាក់​របួស​១៨​នាក់​