​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​ឧសភា​មាន​៨​លើក​ស្លាប់​៣​នាក់​របួស​១៩​នាក់​

818
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៩​ដល់​ម៉ោង​២​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៦​លើក​)។ក្នុងនោះបណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ រងរបួស​ធ្ងន់ ១២​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៧​នាក់​(​ស្រី​៥​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​គោយន្ត ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៩​នាក់​(​យប់​៧​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៤​លើក​ស្លាប់​៣​នាក់​មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​យាន ១​លើក ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១០​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៦​នាក់ របួស​សរុប ១០៨​នាក់ របួសធ្ងន់ ៨១​នាក់ របួសស្រាល ២៧​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​ឧសភា​មាន​៨​លើក​ស្លាប់​៣​នាក់​របួស​១៩​នាក់​