​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣០​ខែឧសភា​មាន​៩​លើក​ស្លាប់​៧​នាក់​របួស​៥​នាក់​

776
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​គិត​ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៩​ដល់​ម៉ោង​២​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​, របួសស្រាល​ម្នាក់ និង​របួសធ្ងន់​៤​នាក់​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៧​គ្រឿង​រថយន្ត​តូច​៤​គ្រឿង​រថយន្ដ​ធុន​ធំ​៤​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ និង​ងងុយដេក​។​

​រយៈពេល​៣០​ថ្ងៃ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៣៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣៨​នាក់ របួសធ្ងន់​ចំនួន​២២០​នាក់ និង​របួសស្រាល​ចំនួន​៩៣​នាក់​៕S/

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣០​ខែឧសភា​មាន​៩​លើក​ស្លាប់​៧​នាក់​របួស​៥​នាក់​