​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២១​មីនា​កើតឡើង​៤​លើក​មិនមាន​អ្នកស្លាប់​របួស​១០​នាក់​

1536
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២០​ដល់​ម៉ោង​២​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន​៤​លើក​។​ដោយឡែក​ថ្ងៃនេះ​មិនមាន​អ្នកស្លាប់​នោះទេ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ១០​នាក់​(​ស្រី​៤​នាក់​) ។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ ក្នុងនោះ​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៤​នាក់​។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ១​លើក មិន​គោរព​សិទ្ធិ ១​លើក បត់​គ្រោះថ្នាក់ ១​លើក​និង​មិន​ប្រកាន់​ស្តាំ ១​លើក ។​
​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២១​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៨៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៩​នាក់ របួស​សរុប ៣១៥​នាក់ របួសធ្ងន់ ១៩១​នាក់ របួសស្រាល ១២៤​នាក់ ៕S/​

គ្រោះថ្នាក់ចរាចរថ្ងៃទី២១មីនាកើតឡើង៤លើកមិនមានអ្នកស្លាប់របួស១០នាក់