​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥​ខែមិថុនា​មាន​៧​លើក​ស្លាប់​៧​នាក់​របួស​៥​នាក់​

1035
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៤​ដល់​ម៉ោង​២​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០១៨​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៧​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ រងរបួស​ធ្ងន់ ៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ម្នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៥​គ្រឿង ។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៨​នាក់ (​យប់​៦​នាក់​) ។​របាយការណ៍​ដដែល​បានឱ្យដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​ស្លាប់​៣​នាក់​ស្រវឹង ១​លើក​ស្លាប់​២​នាក់​មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង ២​លើកស្លា​ប់ម្នាក់​បត់​គ្រោះថ្នាក់ ១​លើកស្លា​ប់ម្នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៦​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៤០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២១​នាក់ របួស​សរុប ៤៨​នាក់ របួសធ្ងន់ ៣២​នាក់ របួសស្រាល ១៦​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥​ខែមិថុនា​មាន​៧​លើក​ស្លាប់​៧​នាក់​របួស​៥​នាក់​