​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧​មិថុនា​មាន​៦​លើក​ស្លាប់​២​នាក់​របួស​៣​នាក់​

722
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៦​ដល់​ម៉ោង​២​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៦​លើក​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​២​នាក់ (​ស្រី​ម្នាក់​) និង​រងរបួស​ស្រាល​ម្នាក់​(​ប្រុស​) ។

​របាយការណ៍​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន ម៉ូតូ ចំនួន​៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៣​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង​, ថ្មើរជើង​១​នាក់ និង​យានយន្ត​ផ្សេងៗ​២​គ្រឿង ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១​នាក់ ( យប់​ម្នាក់ )​។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក(​ស្លាប់​ម្នាក់​)មិន​គោរព​សិទ្ធិ១​លើក​កត្តា​យានយន្ត ១​លើក (​ស្លាប់​ម្នាក់​) ។​​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ មិថុនា ដល់​ថ្ងៃទី​៧ មិថុនា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ៥២​លើកស្លាប់​ចំនួន​២៧​នាក់ របួស​សរុប​ចំនួន​៦០​នាក់ របួសធ្ងន់ ៣៧​នាក់ របួសស្រាល​ចំនួន​២៣​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧​មិថុនា​មាន​៦​លើក​ស្លាប់​២​នាក់​របួស​៣​នាក់​