​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១១​ខែមិថុនា​កើតមាន​៩​លើក​ស្លាប់​៥​នាក់​របួស​៩​នាក់​

753
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១០​ដល់​ម៉ោង​២​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​មាន​ចំនួន​៩​លើក​(​យប់​៨​លើក​)​។​ក្នុងនោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ប្រុស​) រងរបួស​ធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៧​គ្រឿង ។​ក្នុងនោះ​មាន​ម៉ូតូ​១២​គ្រឿង រថយន្ត​តូច​២​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​ថ្មើរជើង​ម្នាក់ ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​១១​នាក់ (​យប់​១០​នាក់​) ។​

របាយការណ៍​ខាងលើ​បានឱ្យដឹង​បន្តថា​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រួមមានៈ​ល្មើស​ល្បឿន​១​លើក​,​មិន​គោរព​សិទ្ធិ​៣​លើក​(​ស្លាប់​២​នាក់​)​។​ប្រជែង​៤​លើក​(​ស្លាប់​៣​នាក់​)​កត្តា​យានយន្ត​មួយ​លើក ។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ថ្ងៃ​គិតពី​ថ្ងៃទី​១​ដល់ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ គ្រោះថ្នាក់​៨៥​លើក​,​ស្លាប់​៤៥​នាក់ របួស​សរុប ១៣៦​នាក់ របួសធ្ងន់​៦២​នាក់ របួសស្រាល ៧៣​នាក់​៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១១​ខែមិថុនា​កើតមាន​៩​លើក​ស្លាប់​៥​នាក់​របួស​៩​នាក់​