​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ខែមិថុនា​មាន​១១​លើក​ស្លាប់​៧​នាក់​របួស​១៤​នាក់​

126

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា គិតពី​ម៉ោង​២​ថ្ងៃទី​១២​ដល់ ម៉ោង​២​ថ្ងៃទី​១៣​ខែមិថុនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក​(​យប់​៥​លើក​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ រងរបួស​ធ្ងន់ ៧​នាក់​(​ស្រី​ម្នាក់​) រងរបួស​ស្រាល ៧​នាក់​(​ស្រី​ម្នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប ១៧​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​ធុន​តូច ៨​គ្រឿង រថយន្ត​ធំ ២​គ្រឿង រ៉ឺម៉ក​ម៉ូតូ ២​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់ (​យប់​ម្នាក់​) ។​

​របាយការណ៍​ខាងលើ​បានឱ្យដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៥​លើក​ស្លាប់​២​នាក់​មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​ម្នាក់​)​មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​ម្នាក់​) ស្រវឹង ១​លើក កត្តា​យាន ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៣​នាក់ គិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​បាន កើតឡើង​ចំនួន ១០៤​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៥២​នាក់ របួស​សរុប ១៦៤​នាក់ របួសធ្ងន់ ៧៨​នាក់ របួសស្រាល ៨៦​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ខែមិថុនា​មាន​១១​លើក​ស្លាប់​៧​នាក់​របួស​១៤​នាក់​