​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែកក្កដា​មាន​៤​លើក​ស្លាប់​៤​នាក់​របួស​២​នាក់​

631
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក​(​យប់​១​លើក​)​។ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៣​គ្រឿង រថយន្ត​តូច ២​គ្រឿង និង​គោយន្ត​ច្នៃ ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​២​នាក់ ។​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​ម្នាក់​, ប្រជែង ១​លើកស្លា​ប់ម្នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១២​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៨៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៦​នាក់ របួស​សរុប ១៦៦​នាក់ របួសធ្ងន់ ៩០​នាក់ របួសស្រាល ៧៦​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែកក្កដា​មាន​៤​លើក​ស្លាប់​៤​នាក់​របួស​២​នាក់​