​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២០​ខែកក្កដា​៥​នាក់​ស្លាប់​និង​របួស​៩​នាក់​

844
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គិតពី​ម៉ោង​២​ថ្ងៃទី​១៩​ដល់​ម៉ោង​២​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៥​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់ ៦​នាក់​(​ស្រី​ម្នាក់​) របួសស្រាល ៣​នាក់​(​ស្រី​ម្នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១០​នាក់​(​យប់​៧​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៦​លើក​(​ស្លាប់​៤​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​ម្នាក់​), មិន​គោរព​សិទ្ធិ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២០​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៣៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨១​នាក់ របួស​សរុប ២៣៥​នាក់ របួសធ្ងន់ ១៣៤​នាក់ របួសស្រាល ១០០​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២០​ខែកក្កដា​៥​នាក់​ស្លាប់​និង​របួស​៩​នាក់​

#