​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៦​ខែកក្កដា​មាន​៣​លើក​ស្លាប់​៣​នាក់​

734
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គិតពី​ម៉ោង​២​ថ្ងៃទី​២៥​ដល់​ម៉ោង​២​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៣​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់​អត់​មាន​របួស​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៥​គ្រឿង ។​ក្នុងនោះ​មាន​ម៉ូតូ ៣​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ២​នាក់​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ប្រជែង ១​លើកស្លា​ប់ម្នាក់ មិន​គោរព​សិទ្ធិ ១​លើកស្លា​ប់ម្នាក់​និង​មិន​ប្រកាន់​ស្តាំ ១​លើកស្លា​ប់ម្នាក់​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៦​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-២៦ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៨៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០៧​នាក់ របួស​សរុប ២៨៧​នាក់ របួសធ្ងន់ ១៦៨​នាក់ របួសស្រាល ១១៩​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៦​ខែកក្កដា​មាន​៣​លើក​ស្លាប់​៣​នាក់​