​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​ខែសីហា​មនុស្ស​ស្លាប់​៥​នាក់​របួស​៦​នាក់​

185

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៥​លើក​)​។ បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ម្នាក់​(​ស្រី​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​២​នាក់​) ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​ស្លាប់​៣​នាក់ , មិន​គោរព​សិទ្ធិ ៣​លើកស្លា​ប់ម្នាក់​និង​បត់​គ្រោះថ្នាក់ ១​លើកស្លា​ប់ម្នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១០ គឺ​ថ្ងៃទី​១-១០ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៦​នាក់ របួស​សរុប ៩៧​នាក់ របួសធ្ងន់ ៦១​នាក់ របួសស្រាល ៣៦​នាក់ ៕S/​