​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤​កញ្ញា​កើតឡើង​១១​លើកមនុស្ស​ស្លាប់​៤​នាក់​របួស​១៣​នាក់​

565
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១១​លើក​។​ក្នុងនោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៤​នាក់​រងរបួស​ធ្ងន់​១៣​នាក់ ។

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាលឱ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៩​គ្រឿង​។ រួមមាន ម៉ូតូ ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង​, ថ្មើរជើង​៣​នាក់ ។​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦​លើក (​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ១​លើក មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​ម្នាក់​) ប្រជែង ២​លើក ។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី​៤ កញ្ញា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ៣៥​លើក ស្លាប់​ចំនួន​១៥​នាក់ របួស​សរុប​ចំនួន​៤៤​នាក់ របួសធ្ងន់ ៤០​នាក់ របួសស្រាល​ចំនួន​៤​នាក់ ៕S/

#