​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​ខែកញ្ញា​មាន​៥​លើកស្លា​ប់ម្នាក់​របួស​១៦​នាក់​

523
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៥​លើក​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៩​នាក់​របួសស្រាល ៧​នាក់​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​តូច ៤​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​២​នាក់ ។​រី​ឯង​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ១​លើក , មិន​ប្រកាន់​ស្តាំ ២​លើកស្លា​ប់ម្នាក់​, មិន​គោរព​សិទ្ធិ ១​លើក និង​ប្រជែង ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៦​ថ្ងៃ គឺ​ថ្ងៃទី​១-៦ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៤៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៨​នាក់ របួស​សរុប ៨១​នាក់ របួសធ្ងន់ ៥៧​នាក់ របួសស្រាល ២៤​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​ខែកញ្ញា​មាន​៥​លើកស្លា​ប់ម្នាក់​របួស​១៦​នាក់​