​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​ខែកញ្ញា​មនុស្ស​ស្លាប់​៥​នាក់​របួស​៦​នាក់​

636
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១០​លើក​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់​៥​នាក់ របួសធ្ងន់ ៥​នាក់ របួសស្រាល​ម្នាក់ ។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​១០​គ្រឿង​រថយន្ត​តូច​៥​គ្រឿង​រថយន្ត​ធំ​២​គ្រឿង​និង​គោយន្ត​១​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​៥​នាក់​) ។​

​របាយការណ៍​ខាងលើ​បានឱ្យដឹង​បន្តថា មូលហេតុ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើកស្លា​ប់ម្នាក់​, មិន​គោរព​សិទ្ធិ ៣​លើក​ស្លាប់​២​នាក់​, ប្រជែង ៣​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ ១​លើក និង​កត្តា​យាន ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១០​ថ្ងៃ គឺ​ថ្ងៃទី​១-១០ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៥​នាក់ របួស​សរុប ១១៣​នាក់ របួសធ្ងន់ ៨១​នាក់ របួសស្រាល ៣២​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​ខែកញ្ញា​មនុស្ស​ស្លាប់​៥​នាក់​របួស​៦​នាក់​