ដោយៈសាវរក្ស/ភ្នំពេញៈតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១១លើក(យប់៧លើក)។ក្នុងនោះ បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៩នាក់និងរបួសស្រាល ៣នាក់។
របាយការណ៍បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៥គ្រឿង រួមមាន ម៉ូតូ ចំនួន៨គ្រឿង, រថយន្តធុនតូច ចំនួន២គ្រឿង, រថយន្តធំ ៤គ្រឿងនិងគោយន្ត១គ្រឿង។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់(យប់ម្នាក់)។ចំណែកមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ៤លើក (ស្លាប់៣នាក់), មិនគោរពសិទ្ធ ១លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់ ២លើក(ស្លាប់២នាក់), ស្រវឹង ១លើក, ងងុយដេក១លើក(ស្លាប់ម្នាក់)និងកត្តាយាន ១លើក។
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន៩៦លើក ស្លាប់ចំនួន៤៥នាក់ របួសសរុបចំនួន១៣៥នាក់ របួសធ្ងន់៩៨នាក់ របួសស្រាលចំនួន៣៧នាក់ ៕S/