​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៩​ខែកញ្ញា​មនុស្ស​ស្លាប់​១១​នាក់​របួស​១៨​នាក់​

676
ចែករម្លែក
  • 16
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ​ឱ្យដឹងថា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១៧​លើក​(​យប់​៦​លើក​) ។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១១​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ១៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៥​នាក់​(​ស្រី​ម្នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៣៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៨​គ្រឿង រថយន្ត​ធុន​តូច ១០​គ្រឿង រថយន្ត​ធំ ១​គ្រឿង យាន្ត​ផ្សេងៗ ៥​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ២២​នាក់ (​យប់​១០​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៧​លើក​(​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​៤​នាក់​), មិន​ប្រកាន់​ស្តាំ ៣​លើក​, ស្រវឹង ១​លើក និង​បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​៣​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២៩ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៤២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១២៤​នាក់ របួស​សរុប ៣០៩​នាក់ របួសធ្ងន់ ២៣១​នាក់ របួសស្រាល ៧៨​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៩​ខែកញ្ញា​មនុស្ស​ស្លាប់​១១​នាក់​របួស​១៨​នាក់​