​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​ខែតុលា​ស្លាប់​៨​នាក់​របួសធ្ងន់​ស្រាល​២៦​នាក់​

866
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១២​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់​៨​នាក់ របួសធ្ងន់​ស្រាល ២៦​នាក់​(​ស្រី​៨​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ២​គ្រឿង យាន​ផ្សេងៗ​០​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៦​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​៤​នាក់​) , មិន​គោរព​សិទ្ធិ​៣​លើក​(​ស្លាប់​ម្នាក់​), ប្រជែង ២​លើក​មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​ម្នាក់​) , បត់​គ្រោះថ្នាក់ ២​លើក (​ស្លាប់​២​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៧​ថ្ងៃ គឺ​ថ្ងៃទី​១-១៧ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៦១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៥​នាក់ របួស​សរុប ៣១៥​នាក់ របួសធ្ងន់ ២១៨​នាក់ របួសស្រាល ៩៧​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧​ខែតុលា​ស្លាប់​៨​នាក់​របួសធ្ងន់​ស្រាល​២៦​នាក់​