​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៥​ខែធ្នូ​ស្លាប់​៣​នាក់​របួស​១២​នាក់​

433
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់​(​ស្រី​ម្នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១២​នាក់​(​ស្រី​៤​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៥​នាក់ នៅ​ថ្ងៃទី​២៥ ខែធ្នូ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៨​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​២៥​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១០៦​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៣២០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២២៨​លើក ៕S/