​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២​ខែមករា​ស្លាប់​៣​នាក់​របួស​៩​នាក់​

394
ចែករម្លែក
  • 15
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១​ដល់​ម៉ោង​២​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់​(​ស្រី​ម្នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ៩​នាក់​(​ស្រី​៣​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១២​នាក់ នៅ​ថ្ងៃទី​២ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៧​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៩​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៣៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៣​លើក ៕S/​