​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤​ខែមករា​ស្លាប់​៤​នាក់​និង​របួស​៣៦​នាក់​

418
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៣​ដល់​ម៉ោង​២​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ៣៦​នាក់ ។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​៤០​នាក់​នៅ​ថ្ងៃទី​៤ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៤​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​៣០​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១៣៥​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​៤១១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៨៣​លើក ។​

​គួររំលឹកថា នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៣.២៦៧​ករណី លើ ៣.៥៣១​លើក ថយចុះ ២៦៤​លើក ស្មើនឹង ៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ១.៧៦១​នាក់ លើ ១.៧៨០​នាក់ ថយចុះ ១៩​នាក់ ស្មើនឹង ១​ភាគរយ​។

ខណៈ​ចំនួន​អ្នករងរបួស​មាន​ចំនួន ៤.៧៧០​នាក់ លើ ៥.៥៣៩​នាក់ ថយចុះ ៧៦៩​នាក់ ស្មើនឹង ១៤​ភាគរយ ។ តាមរយៈ​តួលេខ​នេះ ជា​មធ្យម​ក្នុង​១​ថ្ងៃ មនុស្ស​ប្រហែល​៥​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៕S/​

#