​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​ខែមករា​ស្លាប់​៤​នាក់​និង​របួស​១០​នាក់​

67

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១៣​ដល់​ម៉ោង​២​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១០​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៤​នាក់ នៅ​ថ្ងៃទី​១៤ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៧​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៦៧​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២៦០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៥០​លើក ៕S/​