​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦​ខែមករា​ស្លាប់​២​នាក់​របួស​៧​នាក់​

386
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១៥​ដល់​ម៉ោង​២​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ៧​នាក់ ។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៩​នាក់ នៅ​ថ្ងៃទី​១៦ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៧​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៦​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៧៣​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២៨២​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៦៧​លើក ៕S/

#