​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៤​ខែមករា​ស្លាប់​ម្នាក់​និង​របួស​១៤​នាក់​

483
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​២៣​ដល់​ម៉ោង​២​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១៤​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៥​នាក់ នៅ​ថ្ងៃទី​២៤ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១០​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​២៤​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១០២​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៣៩១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៥០​លើក ៕S/​