​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧​កុម្ភៈ​មាន​មនុស្ស​ស្លាប់​៧​នាក់​របួស​២៤​នាក់

426
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​៦​ដល់​ម៉ោង​២​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ២៤​នាក់​(​ស្រី​១១​នាក់​) ។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣១​នាក់ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៥​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​៧​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៣៧​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៨៩​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៦៧​លើក ៕S/​