​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែកុម្ភៈ​ស្លាប់​៧​នាក់​របួស​២៤​នាក់​

303
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ២៤​នាក់​។​
​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣១​នាក់ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៥​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១២​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៧៦​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២៤៥​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៦៤​លើក ៕S/​