​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​កុម្ភៈ​ស្លាប់​៤​នាក់​របួស​៥០​នាក់​

265
ចែករម្លែក
  • 259
    Shares

​ដោយ​៖​សាវ​ក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២១​ដល់​ម៉ោង​២​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ៥០​នាក់​(​ស្រី​៣៩​នាក់​) ។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៥៤​នាក់ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១២​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​២២​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១៣០​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៤៤៩​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៨៥​លើក ៕S/