​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥​មីនា​ស្លាប់​៦​នាក់​របួស​១៥​នាក់​

416
ចែករម្លែក
  • 15
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៤​ដល់​ម៉ោង​២​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៦​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១៥​នាក់​។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២១​នាក់ នៅ​ថ្ងៃទី​៥ ខែមីនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៤​លើក ។​សូមជម្រាបថា ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៣៥​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៧៥​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៥៩​លើក ៕S/​