​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ខែមីនា​ស្លាប់​៥​នាក់​និង​របួស​១៨​នាក់​

336
ចែករម្លែក
  • 19
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៥​នាក់ និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១៨​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​២៣​នាក់​នៅ​ថ្ងៃទី​១២ ខែមីនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន​១៣​លើក ។​សូមជម្រាបថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៧៦​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​២០៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៤៦​លើក ៕S/