​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ ខែមីនា​ ស្លាប់​១១​នាក់​ របួស​៦​នាក់​

326
ចែករម្លែក
  • 33
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១២​ដល់​ម៉ោង​២ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១១​នាក់​ និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន​៦​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៧​នាក់ នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ គឺ​កើតឡើងដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៩​លើក ។​សូមជម្រាបថា ក្នុង​រយៈពេល​១៣​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៨៧​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២១៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១៥៥​លើក ៕S/​Ha

#