​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​ខែមីនា​ស្លាប់​៦​នាក់​និង​របួស​១១​នាក់​

287
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​13​ដល់​ម៉ោង​២​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៦​នាក់​និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន​១១​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៧​នាក់ នៅ​ថ្ងៃទី​១៤ ខែមីនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១១​លើក ។​សូមជម្រាបថា ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៩៣​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២២៤​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១៦៧​លើក ៕S/​

#