​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៩​ខែមីនា​ស្លាប់​១៥​នាក់​និង​របួស​២៥​នាក់​

387
ចែករម្លែក
  • 74
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​ឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី ១៨​ដល់​ម៉ោង​២​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ១៥ នាក់ និង បាន បង្ក ឲ្យ មាន អ្នករងរបួស ធ្ងន់ – ស្រាល ចំនួន ២៥ នាក់​។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៤០ នាក់ នៅ ថ្ងៃទី ១៩ ខែមីនា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៩ លើក ។

សូមជម្រាបថា ក្នុង រយៈពេល ១៩ ថ្ងៃ នៃ ខែមីនា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១៣៤ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣០៤ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៣០ លើក ៕S/​

#