​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧​ខែឧសភា​ស្លាប់​៤​នាក់​និង​របួស​១៩​នាក់​

813
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា​គិតពី​ម៉ោង​២​ថ្ងៃទី​៦​ដល់​ម៉ោង​២​ថ្ងៃទី​៧​ខែឧសភា ឆ្នាំ ២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​និង​រងរបួស​ធ្ងន់​-​ស្រាល​ចំនួន ១៩ នាក់​។

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុង ក្នុងនោះ​មាន​ម៉ូតូ​, រ​ថយ​រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ២៣ នាក់ នៅ ថ្ងៃ ទី ៧ ខែឧសភា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៥ លើក ។​សូម ជម្រាប ថា ក្នុង រយៈពេល ៧ ថ្ងៃ នៃ ខែឧសភា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ៤០ នាក់ បង្ក របួសធ្ងន់ ស្រាល ចំនួន ១១៥ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៩៥ លើក ៕S/​