​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​មីនា​បង្ក​មនុស្ស​ឱ្យស្លាប់​៣​នាក់​និង​របួស​១៧​នាក់​

78
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​យ៉ាងហោចណាស់ មាន មនុស្ស ៣ នាក់​បាន​ស្លាប់​និង​បង្កឱ្យមាន​មនុស្ស​របួសធ្ងន់​១២​នាក់​និង​របួសស្រាល ៤​នាក់​។​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១១​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី ១២ មីនា ឆ្នាំ ២០២០ ។​

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប​ជាច្រើន​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក ទូទាំងប្រទេស ថ្ងៃទី ១២ មីនា បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្កឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៩ នាក់ នៅ ថ្ងៃទី ១២ មីនា គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១០ លើក ៕S/​