​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​២៦​មីនា​ស្លាប់​៨​នាក់​របួស​១០​នាក់​

1108
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៥​ដល់​ម៉ោង​២​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ បើតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហាញថា កើតឡើង​ចំនួន​៧​លើក​។​ក្នុងនោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ចំនួន​៨​នាក់​(​ស្រី​២​នាក់​) រងរបួស​ធ្ងន់ ៩​នាក់​(​ស្រី​៤​នាក់​) របួសស្រាល ម្នាក់​(​ប្រុស​)​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​៦​គ្រឿង​រថយន្ត​តូច​៥​គ្រឿង​រថយន្ត​ធំ​១​គ្រឿង​។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៦​នាក់​(​យប់​៥​នាក់​) ។​
​ចំណែកឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​៦​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៦​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២២៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣១​នាក់ របួស​សរុប ៣៧៦​នាក់ របួសធ្ងន់ ២៣០​នាក់ របួសស្រាល ១៤៦​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​២៦​មីនា​ស្លាប់​៨​នាក់​របួស​១០​នាក់​