​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​៣០​ខែមេសា​មាន​៤​លើក​ស្លាប់​៣​នាក់​របួស​៣​នាក់​

767
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៩​ដល់​ម៉ោង​២​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៤​លើក​(​យប់ ១​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ៣​នាក់ (​ស្រី ៣​នាក់​)​។

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១០​គ្រឿង​រួមមានៈ ម៉ូតូ ៤​គ្រឿង​,​រថយន្ត​តូច ១​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង នឹង​ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង​។ ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានៈ ល្មើស​ល្បឿន ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​) ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​។​

​គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុង ខែមេសា ឆ្នាំ​២០១៨ កើតឡើង​៣១៦​លើក សម្លាប់​មនុស្ស​ចំនួន ១៧៧​នាក់ របួស​សរុប​ចំនួន ៤៧៤​នាក់​៕S/​

​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​៣០​ខែមេសា​មាន​៤​លើក​ស្លាប់​៣​នាក់​របួស​៣​នាក់​