​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​២​ឧសភា​មាន​១០​លើក​ស្លាប់​៧​នាក់​របួស​៥​នាក់​

1313
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១​ដល់​ម៉ោង​២​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១០​លើក​(​យប់​២​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ រងរបួស​ធ្ងន់ ៤​នាក់ របួសស្រាល​ម្នាក់​(​ស្រី​) ។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ៤​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៥​នាក់​(​យប់​៣​នាក់​) ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៤​លើក​(​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​២​នាក់​) កត្តា​យាន ២​លើក​(​ស្លាប់​២​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ របួស​សរុប ១៧​នាក់ របួសធ្ងន់ ១៥​នាក់ របួសស្រាល ២​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​២​ឧសភា​មាន​១០​លើក​ស្លាប់​៧​នាក់​របួស​៥​នាក់​