​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​១១​ខែកុម្ភៈ​ស្លាប់​៤​នាក់​របួស​១៩​នាក់​

462
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១០​ដល់​ម៉ោង​២​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន​១៩​នាក់​។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៣​នាក់ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៩​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៦៩​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២២១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៤៩​លើក ៕S/​