​គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃទី​២៦​ខែកញ្ញា​ស្លាប់​៦​នាក់​របួស​៦​នាក់

493
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៩​លើក​(​យប់​៣​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​របួសធ្ងន់ ៣​នាក់ របួសស្រាល ៣​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ។​ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធំ ៤​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​ម្នាក់​) ។​របាយការណ៍​ខាងលើ​បាន​ឱ​ឱ្យដឹង​បន្តថា​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៤​លើក​ស្លាប់​៣​នាក់​,​ប្រជែង​៣​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើកស្លា​ប់ម្នាក់​និង​មិន​គោរព​សិទ្ធិ​១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២៦ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០៥​នាក់ របួស​សរុប ២៧៤​នាក់ របួសធ្ងន់ ២០៤​នាក់ របួសស្រាល ៧០​នាក់ ៕S/​

គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃទី​២៦​ខែកញ្ញា​ស្លាប់​៦​នាក់​របួស​៦​នាក់​