​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​និង​៤​នាក់​រងរបួស​

865
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​មនុស្ស​២​នាក់​ស្លាប់​ដោយ​ឈ្លក់ទឹក និង​៤​នាក់​របួសធ្ងន់​ដោយ​រថយន្ត រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ទឹកដី​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ករណីនេះ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​193/194 ចំណុច ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី ម៉ោងជាង​១​រសៀល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយគ្រឿង​ធ្លាក់​ផ្លូវ​ចូលក្នុង​ប្រឡាយទឹក តាមផ្លូវ​ជាតិ​លេខ​៣​វាលរេញ​.​កំពត​ដែល​បណ្តាលឱ្យ​មនុស្ស​២​នាក់​ស្លាប់​នៅនឹងកន្លែង​និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​។​ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន​ឈ្មោះ​សូ​ផិ​ន​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដាន​គោ ឃុំ​ដាន​គោ ស្រុក​អង្គ​ជ័យ​ខេត្តកំពត​។​

​ឈ្មោះ​យ៉​ន់​តី​ភេទ​ប្រុស​អាយុ​១០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដាន​គោ​ឃុំ​ដាន​គោ​ស្រុក​អង្គ​ជ័យ​ខេត្តកំពត​។​ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​រួមមាន​ឈ្មោះ​ធូ​នុ​ន​ភេទ​ស្រី​អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​ឈ្មោះ​ទឹម​បូរី​ភេទ​ស្រី​អាយុ​៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​៣​សង្កាត់​លេខ​3​ក្រុងព្រះសីហនុ​។​ឈ្មោះ​ធូ​និក​ភេទ​ស្រី​អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដាន​គោ​ឃុំ​ដាន​គោ​ស្រុក​អង្គរ​ជ​យ័​ខេត្តកំពត​។​ឈ្មោះ​អ៊ុក​ផាន​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដាន​គោ​ឃុំ​ដាន​គោ​ស្រុក​អង្គរ​ជ​យ័​ខេត្តកំពត​។​

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត ១​គ្រឿង​នេះ​ជា​រថយន្ត​រត់​ឈ្នួល ម៉ាក CAMRY បា​ឡែ​ន ពណ៌ ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ​២A២៨២២​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​)​ទិសដៅ​ពី​វាលរេញ​ទៅ​កំពត ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​នេះ​បើក​វ៉ា​ជែង​រថយន្ត​ធំ​មួយគ្រឿង​មាន​ទិសដៅ​ស្របគ្នា បណ្តាលឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ប្រឡាយទឹក​តែម្ដង ៕S/

​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​និង​៤​នាក់​រងរបួស​