​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​បណ្តាលឱ្យ​មន្ត្រីជលផល​ម្នាក់​ស្លាប់​និង​២​នាក់​របួសធ្ងន់​

896
ចែករម្លែក
  • 53
    Shares

​ដោយៈ​ចាន់ថន​/​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​ដោយ​កាណូត​បុក​ជាមួយ​កាណូត​បណ្តាលឱ្យ​មន្ត្រីជលផល​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​របួសធ្ងន់​ខ​ណៈ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ក្បាលកោះ​ស្ថិត​ក្នុងភូមិ​ខ្សាច់​ឃុំ​កោះ​សំពៅ​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពិន​ចាន់​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំមាន​តួរ​នាទី​ជា​នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ពាម​ជរ​បាន​ស្លាប់​ដោយសារ​កាណូត​បុក​គ្នា​លិច​ហើយ​ជនរងគ្រោះ​ត្រូវ​ស្លាបចក្រ​កាណូត​កាប់​ចំ​បណ្តាល​ឱ្យស្លាប់​។​ក្នុងនោះ​មាន​មន្ត្រី​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ធ្ង​ន​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយ​កើយ​ហេតុ​កម្លាំង​សមត្ថកិច្ច សហ​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ រក​សព​ឃើញ​នៅ​ជិត​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៣,៣០​នាទី​រសៀល​ថ្ងៃ​ដដែល ។​ឯ​អ្នករបួស​​ឈ្មោះ ទ្រី សុ​គិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​រងរបួស​ធ្ងន់ ជា​អ្នក​បើកកាណូត​និង​ឈ្មោះ ខាន់ ទ្រី ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ​បាន​របួសធ្ងន់ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

​លោក​អូន​ស៊ី​ណាត​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​ករណីនេះ​កម្លាំង​ជលផល​របស់លោក​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ព្រោះ​ជា​រដូវ​ហាមឃាត់​។​ពេលនោះ​មាន​នាយ​សង្កាត់​ម្នាក់​ដែល​ស្លាប់​និង​២​នាក់​រងរបួស​។​លោក​អូន​ស៊ី​ណាត​បាន​បន្តថា​នៅពេល​កើតហេតុ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​ជិៈ​ទូក​ជ័រ​ស្មាច់​១​គ្រឿង​ដឹក​ធុង​ស្នោ​បំពាក់​ដោយ​ម៉ាស៊ីន​១​គ្រឿង​បើក​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ទន្លេ​។​

​ពេលនោះ​កាណូត​ដឹក​ធុង​ស្នោ​មក​បំ​បុក​ជាមួយ​កា​ណួ​ត​ប្រដេញ​របស់​សង្កាត់​ជលផល​ស្រុក​ពាម​ជរ​បណ្ដាលឱ្យ​កាណូត​ប្រដេញ​លិច​ក្នុង​ទឹក​។​ឈ្មោះ​ពិន​ចាន់​បាន​មុត​ត្រូវ​ស្លាបចក្រ​ម៉ាស៊ីន​ចំក្បាល​២​កន្លែង​ធ្លាក់ចូល​ទឹក​ស្លាប់​លុះ​រសៀល​ទើប​រក​សព​ឃើញ​។​លោក​បន្តថា​ករណីនេះ​ឃាតកម្ម​ឬ​អត់​នោះ​លោក​មិន​ហ៊ាន​សន្និដ្ឋាន​ទេ​សួរ​សមត្ថកិច្ច​ទៅ​។​

​លោក​ឧត្ដមសេនីយ៍ទោ​ស្រេង​ជា​ស្នងការ​ខេត្តព្រៃវែង​បាន​ប្រាប់​ឱ្យដឹងថា​នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​។​ដោយ​ភាគី​បង្ក​បើក​បុក​ជាមួយ​ទូក​ជលផល ខណៈ​ទូក​ជលផល​តូច​ជាងគេ ទើប​លិច​តែម្ដង​។ ​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​គឺ​មុត​ក្បាល​២​កន្លែង​ជ្រៅ​ព្រោះ​ចំ​ស្លាបចក្រ​ម៉ាស៊ីន​។​ក្រោយ​កើតហេតុ​ភាគី​ម្ខាង​ទៀត​បាន​រត់គេច​បាត់ ដោយ​ពុំមាន​ន​ណា​ស្គាល់ ប៉ុន្តែ​លោក​កំពុង​បន្ត​ស្រាវជ្រាវ​៕S/

​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​បណ្តាលឱ្យ​មន្ត្រីជលផល​ម្នាក់​ស្លាប់​និង​២​នាក់​របួសធ្ងន់​