​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​

635
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​និង​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​យុវជន​ម្នាក់ៗ​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ដង​ផ្លូវជាតិ​លេខ​៣១ ស្ថិតក្នុង​ទឹកដី​ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​។​

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​បន្ទាយមាស​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ឈ្មោះ​ហឿង ហ្ស​ង់​ទី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រុង​ស្រឡៅ ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ត្រង់ចំណុច​ផ្លូវបំបែក​ចូល​រោងចក្រ​ស៊ីម៉ង​តិ៍​ជីបម៉ុង​បង្កដោយ​រថយន្ត​ធុន​ធំ​និង​ម៉ូតូ​ពេលធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ​។

មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មកពី​ទិស​ខាងជើង​ដោយ​ល្បឿន​យ៉ាង​លឿន​។ ស្របពេល​មាន​រថយន្ត​ធំ​មួយគ្រឿង​មកពី​មុខ​ហើយ​បត់​បម្រុង​ចុះទៅ​ផ្នែក​ខាងលិច​ម៉ូតូ​នោះ​ក៏​បុក​ពេញទំហឹង​តែម្តង​។

​មន្ត្រី​សមត្ថកិច្ច​ដដែល​បានបញ្ជាក់​ទៀតថា​ភ្លាមៗ​អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​នៅពេល​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​យុវជន​ភាគី​ខាង​ម៉ូតូ​បាន​ស្លាប់​ទៅហើយ​ទើប​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​ដើម្បី​ហៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​សាកស​ព​ចាត់ចែង​តាម​ប្រពៃណី​៕S/​

គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​