​គ្រោះថ្នាក់​ចរាចរ​៦​លើក​បណ្តាលឱ្យ​មនុស្ស ស្លាប់ ២ នាក់ និង​របួស​១២​នាក់​

100
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​៦​លើក​បណ្តាលឱ្យ​មនុស្ស​ស្លាប់​២​នាក់​(​ស្រី​ម្នាក់​)​និង​បង្ក​ឱ្យ រងរបួស​ធ្ងន់​៤​នាក់​(​ស្រី​២​នាក់​)​និង​របួសស្រាល​៨​នាក់​(​ស្រី​៤​នាក់​)​។​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៨​ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​រីឯ​មូលហេតុ​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។​

​តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៤ នាក់ នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ​នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក ៕S/​