​គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​១០ មេសា ស្លាប់ ១០ នាក់ និង​របួស ២៦​នាក់

298
ចែករម្លែក

ដោយៈ សាវ​រក្ស​ /
​ភ្នំពេញ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង ២ រសៀល ថ្ងៃទី​៩ ដល់​ម៉ោង ២ រសៀល ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូទាំងប្រទេស បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១០​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​ធ្ងន់​-​ស្រាល ២៦ នាក់ (​ស្រី​៨​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣៦​នាក់ នៅ​ថ្ងៃទី​១០ ខែមេសា នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៤​លើក ។​​

សូមជម្រាបថា ក្នុង​រយៈពេល ១០ ថ្ងៃ នៃ​ខែមេសា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស សរុប ៦៧​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ១៦៩ នាក់ ក្នុង​ហេតុការណ៍​ កើតឡើង ១២៤ លើក ៕​v