​គ្រោះថ្នាក់​ចរាច​រថ្ងៃទី​១១​ខែកញ្ញា​ស្លាប់​៤​នាក់​របួស​១០​នាក់​

1214
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១០​លើក​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ របួសធ្ងន់ ៨​នាក់ របួសស្រាល ២​នាក់​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៨​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ​១១​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​៥​នាក់​(​យប់​៣​នាក់​) ។​

​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​៤​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១១​ថ្ងៃ គឺ​ថ្ងៃទី​១-១១ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៨៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៩​នាក់ របួស​សរុប ១២៣​នាក់ របួសធ្ងន់ ៨៩​នាក់ របួសស្រាល ៣៤​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាច​ថ្ងៃទី​១១​ខែកញ្ញា​ស្លាប់​៤​នាក់​របួស​១០​នាក់​