​គ្រោះធម្មជាតិ​ដោយ​រន្ទះបាញ់​ស្លាប់​២​នាក់​និង​ផ្ទះ​ពលរដ្ឋ​ជិត​៣០​ខ្នង​បាន​ដួលរលំ

401
ចែករម្លែក
  • 27
    Shares

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​ស្រុក​ចំនួន​ពីរ​កាលពី​យប់​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៩​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ផ្គរ​រន្ទះបាញ់​ស្លាប់​មនុស្ស​២​នាក់​និង​រលំ​ផ្ទះ​ពលរដ្ឋ​ជិត​៣០​ខ្នង នៅ​ស្រុក​ស្នួល​និង​ស្រុក​សំបូរ​ក្នុង​ខេត្តក្រចេះ​។​

​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៩ នេះ​ថា ក្នុងករណី​មាន​ភ្លៀង​ផ្គរ​រន្ទះ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​រងរបួស​ម្នាក់​។​​លោក​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទី​១ ឈ្មោះ អ៊ុ​ល សិរី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រងរបួស​ស្រាល ។​

​ទី​២​ឈ្មោះ ទ្រី ភ​ក្ត្រ័ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ (​ស្លាប់​) ។​ទី​៣ ឈ្មោះ ជ្រី​ន កូ​មីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​ក្នុងនោះ​របើក​ដំបូល​និង​សំ​យ៉ាប​ផ្ទះ​ចំនួន ២​ខ្នង​ផ្ទះ រីឯ​សត្វ​គោ ក្របី​វិញ មិនមាន​រងគ្រោះ​ថ្នាក់ឡើ​យ​។​

​ដោយឡែក នៅក្នុង​ស្រុក​សំបូរ ឯណោះ​វិញ ក្នុង​ហេតុការណ៍​តែមួយ ក្នុង​យប់​តែមួយ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៨​ខ្នង​ផ្ទះ បានទទួល​រងគ្រោះ​ដោយ​ឥទ្ធិពល​គ្រោះធម្មជាតិ​នេះ ដួលរលំ ខូចខាត​ស្ទើរ​ទាំងស្រុង​តែម្តង​។ ចំពោះ​សត្វពាហនៈ គោ ក្របី គឺ​ពុំមាន​រងគ្រោះថ្នាក់​ឡើយ​។

នេះ​បើតាម​ការបញ្ជាក់​ពី​លោក សូម សា​រឹទ្ធ អភិបាលស្រុក​សំបូរ​។ ទន្ទឹមនឹងនោះ នៅតាម​បណ្តា​ស្រុក​ក្រុង​មួយចំនួន ដូចជា ក្រុង​ក្រចេះ ស្រុក​ចិត្រ​បុរី ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ ជាដើម គឺ​ពុំមាន​ជួប​បាតុភាព​ដូច​ស្រុក​ស្នួល និង​ស្រុក​សំបូរ​ឡើយ ។​ផ្ទុយទៅវិញ គឺមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ថែម​ទៀតផង​៕S/