​គ្រោះ​ចរាចរ​ទូទាំងប្រទេស​ថ្ងៃទី​១៤​ខែធ្នូ​ស្លាប់​៧​នាក់​របួស​១៣​នាក់​

399
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៧​នាក់​និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​១៣​នាក់ ។​
​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​២០​នាក់​នៅ​ថ្ងៃទី​១៤​ខែធ្នូ​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១១​លើក ។​

សូមជម្រាបថា​ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ខែធ្នូ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៦៥​នាក់ បង្ក​របួសធ្ងន់​ស្រាល​ចំនួន​១៦៩​នាក់​ក្នុង​ហេតុការណ៍​កើតឡើង​១៣៧​លើក​៕S/​